Acts 22

1«បងប្អូននិងឪពុកទាំងឡាយ​អើយ! ​ឥឡូវនេះ​សូម​ស្ដាប់ខ្ញុំ​ឆ្លើយ​ការពារសិន 2ពេលពួកគេ​​គាត់​និយាយភាសាហេព្រើរ​មក​កាន់ពួកគេដូច្នេះ​ពួកគេ​កាន់តែស្ញៀមស្ញាត់ថែមទៀតហើយ​លោក​ប៉ូល​ក៏​និយាយ​បន្ដ​ថា 3«ខ្ញុំជា​ជនជាតិ​យូដាសុទ្ធកើតនៅ​ក្រុង​តើសុសក្នុង​ស្រុក​គីលីគាប៉ុន្ដែ​ត្រូវ​បាន​ចិញ្ចឹមបីបាច់នៅក្រុងនេះ​ព្រមទាំង​បាន​ទទួល​ការអប់រំ​យ៉ាង​តឹងរឹងទៅតាមក្រឹត្យវិន័យដូនតារបស់យើងពី​លោក​កាម៉ាលាល​ហើយ​មាន​ចិត្ត​ប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ដូចជាអ្នកទាំងអស់គ្នានៅថ្ងៃនេះដែរ 4គឺខ្ញុំ​បាន​បៀតបៀនអ្នក​នៅ​ខាងមាគ៌ានេះរហូត​ដល់​សម្លាប់​គេ​ព្រមទាំងចាប់ចង​ទាំង​ប្រុសទាំងស្រីយកទៅដាក់គុក​ទៀត​ផង 5សូម្បីតែសម្ដេចសង្ឃនិង​ក្រុម​ប្រឹក្សាចាស់ទុំទាំងអស់ក៏​ជា​សាក្សី​របស់​ខ្ញុំដែរ​ខ្ញុំ​បាន​ទទួលសំបុត្រពីលោកទាំងនេះ​ឲ្យ​ទៅចាប់ចង​ពួក​បងប្អូននៅ​ក្រុង​ដាម៉ាស់ដើម្បីនាំខ្លួនពួកគេ​យក​មកធ្វើទោសនៅ​ក្រុង​យេរូសាឡិម 6ប៉ុន្ដែមាន​រឿង​មួយ​បាន​កើតឡើង​ចំពោះ​ខ្ញុំ​គឺ​ប្រហែលជា​នៅ​ពេលថ្ងៃត្រង់​ពេល​កំពុង​ធ្វើដំណើរជិតដល់​ក្រុង​ដាម៉ាស់ស្រាប់តែ​មាន​ពន្លឺ​ដ៏​ភ្លឺចិញ្ចាចមួយ​បាន​ចាំង​ពី​លើមេឃមកជុំវិញខ្ញុំ 7នៅពេល​នោះ​ខ្ញុំ​ក៏​ដួលទៅលើដីហើយសំឡេងមួយនិយាយ​មក​ខ្ញុំថាសុលអើយសុល! ​ហេតុអ្វី​អ្នក​បៀតបៀនខ្ញុំដូច្នេះ? 8ខ្ញុំបាន​ឆ្លើយថា​ព្រះអម្ចាស់​អើយ! ​តើ​ព្រះអង្គ​ជា​នរ​ណា? ​ព្រះអង្គ​មានបន្ទូលមកខ្ញុំថាខ្ញុំជាយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែតដែលអ្នក​កំពុង​បៀតបៀន 9រីឯអស់​អ្នកដែលនៅជាមួយខ្ញុំ​ក៏​បាន​ឃើញពន្លឺនោះដែរប៉ុន្ដែមិន​បាន​យល់ថាសំឡេងនោះនិយាយអ្វី​មក​ខ្ញុំទេ 10ហើយខ្ញុំ​ក៏​សួរថាព្រះជាម្ចាស់អើយ! ​តើ​ខ្ញុំ​គួរធ្វើដូចម្ដេច? ​ព្រះជាម្ចាស់មានបន្ទូលមកខ្ញុំថាចូរ​ក្រោក​ឡើង​ហើយ​ចូល​ទៅក្នុង​ក្រុង​ដាម៉ាស់​ចុះ​ដ្បិត​នៅ​ទីនោះ​នឹង​មាន​គេ​ប្រាប់អ្នកអំពីកិច្ចការទាំងឡាយដែល​បាន​តម្រូវ​ឲ្យ​អ្នកធ្វើ 11ប៉ុន្ដែដោយសារតែ​ភាព​រុងរឿង​នៃ​ពន្លឺនោះ​ធ្វើ​ឲ្យ​ខ្ញុំ​ងងឹត​ភ្នែក​ពួក​អ្នកនៅជាមួយខ្ញុំ​បាន​ដឹក​ដៃ​ខ្ញុំចូលទៅក្នុង​ក្រុង​ដាម៉ាស់ 12មានមនុស្សម្នាក់​នៅ​ក្រុងនោះ​ឈ្មោះ​អាណានាស​ជា​អ្នក​កោតខ្លាចព្រះជាម្ចាស់ស្រប​ទៅ​តាមគម្ពីរវិន័យ​និង​មាន​កេរ្ដិ៍ឈ្មោះល្អក្នុងចំណោម​ជនជាតិ​យូដាទាំងអស់ដែលរស់នៅទីនោះ 13គាត់បាន​មកជួបខ្ញុំ​ដោយ​ឈរនិយាយក្បែរខ្ញុំថា​ឱ​បងសូលអើយ! ​សូម​ឲ្យ​ភ្នែក​របស់​បង​មើល​ឃើញ​វិញ​ចុះ! ​រំពេចនោះខ្ញុំ​ក៏​មើលឃើញគាត់ 14រួចគាត់​និយាយថាព្រះនៃដូនតា​របស់​យើង​បាន​ជ្រើសរើសបង​ឲ្យ​ស្គាល់បំណង​របស់​ព្រះអង្គនិង​ឲ្យ​ឃើញ​ព្រះ​ដ៏សុចរិតព្រមទាំងសំឡេងចេញពី​ព្រះ​ឱស្ឋ​របស់​ព្រះអង្គ​ផ្ទាល់ 15ព្រោះបង​នឹង​ធ្វើជាសាក្សីដល់មនុស្សទាំងអស់​សម្រាប់​ព្រះអង្គ​អំពី​អ្វីដែល​បង​បាន​ឃើញនិង​បាន​ 16ដូច្នេះតើ​បង​នៅចាំអ្វីទៀត? ​ចូរ​ក្រោកឡើង​ហើយ​ទទួល​ពិធី​ជ្រមុជទឹកព្រមទាំងអំពាវនាវរកព្រះនាម​របស់​ព្រះអង្គ​ដើម្បី​លុបលាងបាប​របស់​បងចុះ 17មានរឿង​មួយ​បាន​កើតឡើងពេលខ្ញុំត្រលប់​មក​ក្រុង​យេរូសាឡិមវិញហើយ​កំពុង​អធិស្ឋាននៅក្នុង​ព្រះ​វិហារខ្ញុំក៏លង់ក្នុងសុបិននិមិត្ដ 18ហើយឃើញព្រះអង្គមានបន្ទូល​មក​ខ្ញុំថាចូរប្រញាប់ចាកចេញពី​ក្រុង​យេរូសាឡិមភ្លាមព្រោះគេមិន​ទទួល​ទីបន្ទាល់​ដែល​អ្នក​បាន​និយាយអំពីខ្ញុំទេ 19ខ្ញុំក៏​ទូលថាព្រះអម្ចាស់អើយ! ​ពួកគេដឹង​ស្រាប់​ហើយថាខ្ញុំ​បាន​ចាប់​ពួក​អ្នកជឿព្រះអង្គ​យក​ទៅ​ដាក់គុកទាំងវាយដំ​ពួកគេ​នៅ​តាមសាលាប្រជុំ​នានា​ផង 20ហើយកាល​ពួកគេ​សម្លាប់​លោក​ស្ទេផាន​ដែល​ជា​សាក្សី​របស់​ព្រះអង្គ​ខ្ញុំ​ក៏​ឈរនៅទីនោះទាំងយល់ស្របដែរហើយយាមសម្លៀកបំពាក់​ឲ្យ​ពួក​អ្នកសម្លាប់គាត់​ទៀត​ផង។ 21ព្រះអង្គបាន​មានបន្ទូលមកខ្ញុំថា​ចូរ​ចេញទៅព្រោះខ្ញុំ​នឹង​ចាត់អ្នក​ឲ្យ​ទៅសាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ»។ 22ពេលពួកគេ​ស្ដាប់​លោក​ប៉ូលដល់​ត្រឹម​ពាក្យនេះ​ក៏​ស្រែកឡើងថា៖ ​«សូម​កំចាត់​មនុស្ស​បែប​នេះ​ចេញ​ពីផែនដីទៅ! ​ដ្បិតវាមិន​សម​រស់ទេ» 23ហើយពេល​ពួកគេ​កំពុង​ស្រែកទាំងគ្រវែងសម្លៀកបំពាក់ចោលនិងបាចធូលីដីទៅលើអាកាស 24មេបញ្ជាការក៏​បញ្ជា​ឲ្យ​គេ​នាំ​លោក​ប៉ូល​ចូល​ទៅក្នុងបន្ទាយ​រួច​បង្គាប់​ឲ្យ​គេ​សួរចម្លើយគាត់​ដោយ​វាយ​នឹង​ខ្សែតីដើម្បី​ឲ្យ​ដឹងថាហេតុអ្វី​បានជា​បណ្ដាជន​ស្រែកជំទាស់គាត់ដូច្នេះ 25ប៉ុន្ដែនៅពេល​គេ​កំពុង​ចងសន្ធឹង​លោក​ប៉ូលដោយខ្សែនោះគាត់​ក៏​និយាយទៅនាយទាហាន​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះថា៖ ​«តើច្បាប់អនុញ្ញាត​ឲ្យ​ពួក​លោកវាយជនជាតិរ៉ូម​ដោយ​មិន​បាន​កាត់ទោស​ដែរ​ឬ​ទេ 26ពេលនាយទាហាននោះ​ឮ​ដូច្នេះក៏ចូលទៅប្រាប់មេបញ្ជាការថា៖ ​«តើ​លោក​ប្រុងធ្វើអ្វី? ​ដ្បិតម្នាក់នេះជាជនជាតិរ៉ូម» 27ដូច្នេះមេបញ្ជាការក៏ចូលមកសួរ​លោក​ប៉ូលថា៖ ​«ចូរ​ប្រាប់ខ្ញុំមក៍​តើ​អ្នក​ជា​ជនជាតិរ៉ូម?» ​គាត់​ក៏​ឆ្លើយថា៖ ​«មែន​ហើយ» 28មេបញ្ជាការតបថា៖ ​«ខ្ញុំ​ចាយ​ប្រាក់ច្រើនណាស់ទើបបានសញ្ជាតិនេះ» ​នោះ​លោក​ប៉ូល​ក៏​និយាយថា៖ ​«រីឯ​ខ្ញុំកើត​មក​មាន​សញ្ជាតិ​នេះតែម្ដង» 29ពេលនោះពួកទាហាន​ដែល​ប្រុងសួរចម្លើយ​បាន​ថយចេញពីគាត់ភ្លាម​រីឯ​មេបញ្ជាការក៏ភ័យខ្លាចដែរ​ពេល​ដឹងថា​លោក​ប៉ូល​ជាជនជាតិរ៉ូមព្រោះ​គាត់​បាន​ឲ្យ​គេ​ចងលោកប៉ូល 30នៅថ្ងៃបន្ទាប់​ដោយ​ចង់ដឹងច្បាស់អំពីហេតុផលដែល​ជនជាតិ​យូដាចោទ​ប្រកាន់​លោក​ប៉ូល​មេបញ្ជាការ​ក៏​ដោះលែងលោកប៉ូលហើយបញ្ជា​ពួក​សម្ដេចសង្ឃនិងក្រុមប្រឹក្សាកំពូលទាំងអស់​ឲ្យ​ជួបជុំគ្នារួច​ក៏​នាំ​លោក​ប៉ូលមក​ឲ្យ​ឈរ​នៅ​ចំពោះមុខ​អ្នក​ទាំងនោះ
Copyright information for KhmKCB